Press Release

កិច្ចព្រមព្រៀងបង្កើតមជ្ឍមណ្ឌលភស្តុភាកម្មរថ្មីរបស់កម្ពុជា ដើម្បីលើកកម្ពស់ការតភ្ជាប់និងសមាហរណកម្មក្នុងតំបន់

មេសា 19, 2023

MPWT.jpg

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ — ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវ គោលបំណង របស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ IFC បានចុះ កិច្ចព្រមព្រៀងថ្មី មួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតភាពជាដៃគូរវាងវិស័យសាធារណ: និងវិស័យឯកជន (PPP) សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុ។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងការរៀបចំរចនាសម្ព័ន្ធ ប្រតិបត្តិការ PPP និងគាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃដែលមានលក្ខណ:ប្រកួតប្រជែងជាអន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជនដែលមានគុណវុឌ្ឍិស្របតាមច្បាប់ PPP របស់ប្រទេសកម្ពុជា។ គម្រោង នេះ ត្រូវ បាន គេ រំពឹង ថា នឹង ត្រូវ បាន ដំណើរការ ឡើង ជា ដំណាក់កាល ជាមួយនឹង ដើមទុន សរុប ប្រមាណជា ២០០ លាន ដុល្លារ។

"មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌល ភស្តុភារកម្ម អាទិភាពចំនួនពីរ ដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ គោល បំណង របស់យើង គឺ យកប្រទេស កម្ពុជាធ្វើ ជា មជ្ឈមណ្ឌល ផ្ទេរ ភស្តុភារកម្ម ប្រចាំតំបន់ក្នុង តំបន់ អាស៊ី អាគ្នេយ៍ » នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ "តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពី ជំនាញជាសាកលរបស់ពួកគេ នៅពេលដែល យើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួម ពី វិស័យ ឯកជនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះ នៅក្នុង ប្រទេសកម្ពុជា។"

ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅភាគនិរតីតាមឆ្នេរសមុទ្រកម្ពុជា និងដោយមានការតភ្ជាប់ល្អ  ជាមួយ ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះអាចបំពេញបន្ថែមទៅឱ្យ កំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រង ពីរភាគបីនៃចំនួនកុងតឺន័រទាំងអស់ដែលឆ្លងកាត់ប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលភស្តុភារកម្មទំនើប រួមជាមួយការដឹកជញ្ជូនដែលគាំទ្រ កំពង់ផែ នេះ នឹងជួយពន្លឿនចលនានៃការនាំចេញ ការនាំចូល និងកាត់បន្ថយការកកស្ទះនៅ កំពង់ផែ។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងកាត់បន្ថយ ថ្លៃដើមដឹកជញ្ជូននៅក្នុង ប្រទេស ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃដឹកជញ្ជូនខ្ពស់បំផុតនៅ អាស៊ីបូព៌ា និងជា ឧបសគ្គដ៏ធំមួយចំពោះការប្រកួតប្រជែង និងការធ្វើពិពិធកម្ម។

ក្រុមហ៊ុនវិនិយោគត្រូវបានរំពឹងថានឹងផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿង បរិក្ខារ និងប្រព័ន្ធនានានៅក្នុងមជ្ឈមណ្ឌលភស្តុភារកម្មក្រោមកិច្ចសន្យារយៈពេលវែងក្នុងភាពជាដៃគូររវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការផ្តល់កិច្ចសន្យាទៅឱ្យអ្នកដេញថ្លៃឈ្នះ ទំនងជានឹងត្រូវធ្វើឡើងនៅចុងឆ្នាំ ២០២៤ ដោយមជ្ឈមណ្ឌលនេះ នឹងត្រូវសាងសង់ក្នុងរយៈពេល ៣ ឆ្នាំ។

លោក Asad Yaqub តំណាងរបស់ IFC ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា "ការវិនិយោគ ទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ក្នុងការជួយដល់ វិស័យផលិតកម្ម ដែល ផ្តោត លើការនាំចេញរបស់កម្ពុជា ជំរុញច្រវ៉ាក់ផ្គត់ផ្គង់របស់កម្ពុជា និងការតភ្ជាប់ផ្នែកដឹកជញ្ជូនជាមួយ នឹង តំបន់"។ "ដោយមានការគាំទ្រពី IFC នេះគឺជាគម្រោងមួយដែលនឹងត្រូវរៀបចំឡើង ស្របតាមឧត្តម្មានុវត្តន៍សកល ដើម្បីបង្កើតទីផ្សារដែលមានលក្ខណ:ប្រកួតប្រជែង និងទាក់ទាញវិនិយោគិនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់។ ការនាំមកនូវហិរញ្ញប្បទានពីវិស័យឯកជននឹងជួយកាត់បន្ថយបន្ទុកលើ ហិរញ្ញប្បទានរបស់ ប្រទេស ហើយក៏ជាគំរូមួយសម្រាប់ការអភិវឌ្ឍប្រតិបត្តិការដឹកជញ្ជូន និងភស្តុភារកម្មក្នុងភាពជាដៃគូររវាង វិស័យសាធារណ: និង វិស័យឯកជន (PPP) នៅក្នុងប្រទេសផងដែរ។

ជាង ២០ ឆ្នាំមកហើយ IFC គឺជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តដល់រដ្ឋាភិបាលនានា លើការរៀបចំ រចនាសម្ព័ន្ធ ប្រតិបត្តិការ PPP ដោយធ្វើការលើគម្រោងជាង ៣៥០ នៅក្នុងប្រទេសចំនួន ៩៩ រួមទាំង ប្រទេសក្រីក្រ បំផុតនៅលើពិភពលោកជាច្រើន ដែលជួយសម្រួលដល់ការវិនិយោគឯកជនដែលមានទឹកប្រាក់ប្រមាណជា ៤៥ ពាន់លានដុល្លារ ។ លើវិស័យកំពង់ផែ ការផ្តោតអារម្មណ៍របស់ IFC គឺជួយ រដ្ឋាភិបាលនានា ក្នុងការ រចនាភាពជាដៃគូដែលនឹងបង្កើនប្រសិទ្ធភាពកំពង់ផែ ក្នុងការធ្វើសមាហរណកម្ម ជាមួយបណ្តាញដឹកជញ្ជូន ផ្លូវគោក ដោយគិតគូរពីតម្រូវការសង្គម និងសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ ប្រទេស។ 

អំពី IFC

IFC - ជាសមាជិកនៃក្រុមធនាគារពិភពលោក - គឺជាស្ថាប័នអភិវឌ្ឍន៍ពិភពលោកដ៏ធំបំផុត ដែលផ្តោតលើ វិស័យឯកជននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ យើងធ្វើការនៅក្នុងប្រទេសជាង ១០០ ដោយប្រើ ដើមទុន ជំនាញ និងឥទ្ធិពលរបស់យើង ដើម្បីបង្កើតទីផ្សារ និងឱកាស នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងឆ្នាំសារពើពន្ធ ២០២២ IFC បានសន្យាផ្តល់ទឹកប្រាក់ចំនួន ៣២,៨ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន ឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយបង្កើនថាមពលនៃវិស័យឯកជន ដើម្បី បញ្ចប់ ភាពក្រីក្រខ្លាំង និងជំរុញវិបុលភាពរួមគ្នា ខណៈដែលសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងផលប៉ះពាល់ នៃ វិបត្តិ សកលលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ www.ifc.org

រក្សាទំនាក់ទំនង
www.ifc.org/eastasia
www.twitter.com/IFC_EAP
www.youtube.com/IFCvideocasts
www.ifc.org/SocialMediaIndex
www.instagram.com\ifc_org
www.facebook.com/IFCeap
www.facebook.com/ IFCwbg


Contacts

នៅទីក្រុងហាណូយ៖ Chu Van Anh
+84 024 3937 8745